រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក វ/ត្រី សេក ជន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ បានចូលរួមប្រជុំគណៈកម្មការទ្រទ្រង់សាលា នៅសាលាបឋមសិក្សាជ្រោយប្រស់ ស្ថិតនៅភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។ លោក វ/ត្រី សេក ជន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ បានចូលរួមប្រជុំគណៈកម្មការទ្រទ្រង់សាលា ស្តីពីដំណោះស្រាយបញ្ហាមួយចំនួននៅក្នុងសាលា វិទ្យាល័យហ៊ុន សែនជ្រោយប្រស់ និងសាលាបឋមសិក្សា ជ្រោយប្រស់ ដឹកនាំដោយលោក ខៀវ ជីវ័នរ័ត្ន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងលោក ពុំ ធឿន មេឃុំជ្រោយប្រស់ នៅសាលាបឋមសិក្សាជ្រោយប្រស់ ដែលមានសមាសភាពចូលរួមសរុប ២២នាក់ ស្រី ០៧នាក់ និងបានប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ ដើម្បីទ្រសភាពការណ៍ផ្សេងៗ ។

ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង