រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំកិច្ចប្រជុំស្តីពីការស្រង់ស្ថិតិប៉ាន់ស្មាន នៅសាលាឃុំតាតៃក្រោម ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។

ស្រុកកោះកុង៖ ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨ និង៣០នាទីព្រឹក លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំកិច្ចប្រជុំស្តីពី ការណែនាំស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាននៅក្នុងភូមិសម្រាប់បម្រើការចុះឈ្មោះឆ្នាំ២០២២ នៅសាលាឃុំតាតៃក្រោម ដែលមានសមាសភាពចូលរួមមាន: លោកស្រីជំទប់ទី១ឃុំ លោកជំទប់២ឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ លោក លោកស្រី មេភូមិ លោកនាយប៉ុស្តិ៍ និងជំនួយការឃុំ សរុប ១០នាក់ ស្រី ០៤នាក់។

ប្រភពៈ រដ្ឋបាលឃុំតាតៃក្រោម

អត្ថបទទាក់ទង