រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង ចុះពិនិត្យការស្នើសូមវិនិយោគគម្រោងអាជីវកម្មថ្មសំណង់នៅស្រុកថ្មបាំង

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអមដំណើរឯកឧត្តម ស៊្រុន ដារិទ្ធិ រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ចុះពិនិត្យការស្នើសូមវិនិយោគគម្រោងអាជីវកម្មថ្មសំណង់ ចំនួន ១ គម្រោង របស់ក្រុមហ៊ុន មហាពិភព អ៉ិនវេសម៉ិន ឯ.ក ស្ថិតនៅជាប់តំបន់កោះខ្យាង និងភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

បណ្ឌិត អ៊ុក ភ័ក្ត្រា បានសម្តែងការស្វាគមន៍ និងធ្វើការគាំទ្រ ដើម្បីឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានទទួលបានថ្មសំណង់ដែលមានតម្លៃសមរម្យនៅកៀកនឹងពួកគាត់ ព្រមទាំងអាចបង្កើតការងារ និងជំរុញសេដ្ឋកិច្ចសហគមន៍បានមួយកម្រិតថែមទៀត។ ដោយឡែក លោកក៏បានស្នើសូមឱ្យក្រុមហ៊ុនសិក្សាផលប៉ះពាល់ឱ្យបានច្បាស់លាស់ជាមួយប្រជាពលរដ្ឋ និងបញ្ចៀសទីតាំងដែលពាក់ព័ន្ធនឹងគម្រោងឥណទានកាបូន ដែលក្រសួងបរិស្ថាន រដ្ឋបាលខេត្តកោះកុង និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឯកភាពរវាងគ្នា៕
ថ្ងៃអង្គារ ១២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ August 9, 2022

អត្ថបទទាក់ទង