ព្រះកុសលមង្គល ហេង ប៊ុនសាម ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា,ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល ,ព្រះចៅអធិការវត្ត សិលារតនារាម (ប្រាសាទអង្គរភ្នំខ្លុង) និងជាព្រះអនុប្រធានកិត្តិយសក្រុមការងារសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង បាននាំយកថវិកាចំនួន ២៥០,០០០រៀល និងទេយ្យទានមួយចំនួន ដែលជាអំណោយមូលនិធិដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានអចិន្រ្តៃយ៏សមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានចុះសួរសុខទុក្ខលោក ប៊ូ សុខគឿន អាយុ ៥៧ឆ្នាំ មានជំងឺត្បៀតសសៃរឈាមស្លាប់មួយចំហៀងខ្លួន មានជីវភាពក្រីក្រ រស់នៅភូមិស្រែអំបិល ឃុំស្រែអំបិល
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!