ថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២។ លោក សេក ជន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ បានចាត់តាំងកម្លាំងប៉ុស្តិ៍ចំនួន ០៣នាក់ ចុះល្បាត និងសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្ថិតនៅភូមិថ្មី និងភូមិជ្រោយប្រស់ ០១លើក ០៦ខ្នងផ្ទះ មនុស្សរួម ១១នាក់ ស្រី ០៥នាក់ ព្រមទាំងបានផ្តល់សៀវភៅគ្រួសារ(ក៤)ចំនួន ០១គ្រួសារ ជូនប្រជាពលរដ្ឋនៅភូមិជ្រោយប្រស់ និងបានប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ ដើម្បីទ្រសភាពការណ៍ផ្សេងៗ ។
ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់