រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សេក ជន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំជ្រោយប្រស់ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឃុំ ស្ថិតភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។

ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំជ្រោយប្រស់ ដឹកនាំដោយ លោក សេក ជន នាយប៉ុស្តិ៍ បានដឹកនាំកម្លាំងប៉ុស្តិ៍ចំនួន ០២នាក់ ចុះល្បាត សួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងជួបជាមួយលោកមេភូមិជ្រោយប្រស់ ដើម្បីសម្រង់ព័ត៌មានពាក់ព័ន្ធបទល្មើសផ្សេងៗ សំរាប់ដាក់ជាបទល្មើស អាទិភាព លើការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ចំនួន ០១លើក ០៧ខ្នងផ្ទះ មនុស្សរួម ១៥នាក់ ស្រី ០៦នាក់ ស្ថិតនៅភូមិជ្រោយប្រស់ និងបានផ្តល់សៀវភៅស្នាក់នៅ(ក២)ចំនួន ០១គ្រួសារ (ទុតិយតា) ស្ថិតនៅភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង និងបានប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ ដើម្បីទ្រសភាពការណ៍ផ្សេងៗ ។

ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង