រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេច សូមថ្លែងអំណរគុណដល់លោកស្រី ភុតសា សិរិ ជំទប់ទី២ និងលោកស្រី គឹម ហ៊ួរ សមាជិកក្រុមប្រឹក្សាឃុំ ដែលបានឧបត្ថម្ភដល់ក្រុមការងារអត្តសញ្ញាណកម្មជូនពលរដ្ឋនៅភូមិកោះស្ដេច

រដ្ឋបាលឃុំកោះស្ដេច

រដ្ឋបាលឃុំកោះស្ដេចសូមថ្លែងអំណរគុណដល់ លោកស្រី ភុតសា សិរិ ជំទប់ទី២ និងលោកស្រី គឹម ហ៊ួរ សមាជិកក្រុមប្រឹក្សាឃុំ ដែលបានឧបត្ថម្ភថវិកាជូនដល់ក្រុមការងារធ្វើអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ដោយលោកស្រី គឹម ហ៊ួរ ឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល និង លោកស្រី ភុតសា សិរិ ឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល។ រដ្ឋបាលឃុំកោះស្ដេចសូមជូនពរក្រុមគ្រួសារលោកស្រីជួបតែសេចក្ដីសុខ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃសុក្រ ៨ កើត ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២

អត្ថបទទាក់ទង