រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំព្រែកខ្សាច់លោក រៀម រុំ មេឃុំព្រែកខ្សាច់ បានចូលរួមប្រជុំជាមួយ លោក បណ្ឌិត លាង សុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ និងលោកស្រីចាន់ រតនា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ ដើម្បីតាមដាន និងជំរុញការភ្ញាស់ក្តាមសេះ និងអភិរក្សគ្រែងឈាម នៅសហគមន៍នេសាទ ឃុំព្រែកខ្សាច់ .

រដ្ឋបាលឃុំព្រែកខ្សាច់
នៅវេលាម៉ោង ៩:២០ នាទីព្រឹក ថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២២ លោក រៀម រុំ មេឃុំព្រែកខ្សាច់ បានចូលរួមប្រជុំជាមួយ លោក បណ្ឌិត លាង សុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ និងលោកស្រីចាន់ រតនា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ ដើម្បីតាមដាន និងជំរុញការភ្ញាស់ក្តាមសេះ និងអភិរក្សគ្រែងឈាម នៅសហគមន៍នេសាទ ឃុំព្រែកខ្សាច់ .
លោកបណ្ឌិត លាង សុផា បានជួយបង្គោល ស៊ីម៉ង់ត៍ សម្រាប់ការពារតំបន់ចិញ្ចឹមក្តាម ចំនួន ១៧០ បង្គោល និងបង្គោលសម្រាប់អភិរក្ស គ្រែងឈាម ចំនួន ១៥០ បង្គោល

  • ជួយប្រអប់សិប្បនិម្មិត សម្រាប់ការពារមេពូជចំនួន ០៥ ប្រអប់
  • ជួយឯកសណ្ឋានដល់ក្រុមការងារសហគមន៍នេសាទ ចំនួន ៥០ អាវ
    លោកក៏បានផ្ដល់ជាថវិកា ជូនដល់សហគមន៍នេសាទឃុំព្រែកខ្សាច់មានដូចជា
    ថវិកាសម្រាប់ក្រុមការងារចុះល្បាត ក្នុងមួយខែបួនដង ក្នុងមួយដងមាន ០៥អ្នក ក្នុង១ នាក់ ២ ម៉ឺនរៀល .
    ជូនជាថវិការចំនួន ៣០ ម៉ឺនរៀល ក្នុងមួយខែសម្រាប់ចាក់សាំង ចុះល្បាត .
    លោកបានជូនថវិកាដល់ប្រធានសហគមន៍នេសាទសម្រាប់ជូនដល់ប្រជាពលរដ្ឋ ១០ នាក់ក្នុងវគ្គទីមួយក្នុងមួយគ្រួសារ ៤០ ម៉ឺនរៀល សម្រាប់យកទៅធ្វើ ដើមទុន
    ស្ថិតនៅសាលាឃុំព្រែកខ្សាច់ .
    សមាសភាពចូលរួមមាន
    ១ . លោក រៀម រុំ មេឃុំព្រែកខ្សាច់
    ២. លោកបណ្ឌិតលាង សុផា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ .
    ៣. លោកស្រី ចាន់ រតនា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ.
    ៤. លោក ងួន ម៉េង នាយរងអធិការរដ្ឋាននគរបាលជលផលសមុទ្រ .
    ៥. លោក ឈ ប៊ុនឈង់ នាយរងអធិការរដ្ឋាននគរបាលជលផលសមុទ្រ .
    ៦. លោកស្រី សៀង ឆវី អនុប្រធានការិយាល័យបណ្ដុះបណ្ដាលនិងសព្វផ្សាយ .
    ៧. លោកសួរ សាខន មន្ត្រីអធិការដ្ឋាននគរបាលជលផលសមុទ្រ.
    ៨. លោក សំ សារ៉ន ប្រធានសហគមន៍នេសាទឃុំព្រែកខ្សាច់
    ១០. លោកយ៉ង សេងងួន មេភូមិព្រែកខ្សាច់
    ព្រមទាំងអនុប្រធាននិងសមាជិកក្រុមការងាររបស់សហគមន៍នេសាទ ឃុំព្រែកខ្សាច់ .

    …………………………………………
    ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែសីហាឆ្នាំ២០២២

អត្ថបទទាក់ទង