រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងសំណើប្រជាពលរដ្ឋស្នើសូមដោះស្រាយបញ្ហាដីធ្លី និងចុះបញ្ជីដីធ្លី ស្ថិតនៅឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងសំណើប្រជាពលរដ្ឋស្នើសូមដោះស្រាយបញ្ហាដីធ្លី និងចុះបញ្ជីដីធ្លី ស្ថិតនៅឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងសំណើរបស់ប្រជាពលរដ្ឋឈ្មោះ សាយ ហាក់ និងលោកស្រី អ៊ឹង កូឡាប ដែលស្នើសូមរដ្ឋបាលខេត្តដោះស្រាយបញ្ហាដីធ្លី និងចុះបញ្ជីដីចំនួន ៣ទីតាំង ស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សារួច លោក សុខ សុទ្ធី អភិបាលរងខេត្ត បានណែនាំដូចខាងក្រោម៖
១-ចំពោះករណីទីតាំងដីមួយទីតាំង ដែលមិនមានជាប់ពាក់ព័ន្ធនឹងទំនាស់ សូមម្ចាស់សំណើ ទំនាក់ទំនងជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ដើម្បីឱ្យមន្ត្រីជំនាញចុះវាស់វែងដីជាក់ស្តែង
២-ចំពោះ ករណីទីតាំងដីចំនួន ២ទីតាំងទៀត ដែលមានពាក់ព័ន្ធនឹងទំនាស់ សូមម្ចាស់សំណើ ដោយមានការសម្របសម្រួលដឹកនាំពីរដ្ឋបាលស្រុក និងចូលរួមពីមេឃុំ មេភូមិ អ្នកពាក់ព័ន្ធ ចុះសម្របសម្រួលដោះស្រាយ ជាមុនសិន បន្ទាប់ពីដោះស្រាយរួចរាល់ហើយ ម្ចាស់សំណើត្រូវទំនាក់ទំនងទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ដើម្បីឱ្យមន្ត្រីជំនាញចុះវាស់វែងដីជាក់ស្តែង៕
ថ្ងៃពុធ ៦ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ August 3, 2022

អត្ថបទទាក់ទង