រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ុក កន្និកា ជំទប់ទី១ឃុំតាតៃក្រោម បានចូលរួមប្រជុំវាយតម្លៃជាមួយក្រុមការងារក្រសួងទេសចរណ៍ និងក្រុមការងារមន្ទីរទេសចរណ៍ខេត្តកោះកុង នៅទីស្នាក់ការសហគមន៍អេកូទេសចរណ៍តាតៃ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកោះកុង ខេត្តកោះកុង។

ស្រុកកោះកុង៖ ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ លោកស្រី អ៊ុក កន្និកា ជំទប់ទី១ ឃុំតាតៃក្រោម បានចូលរួមប្រជុំជាមួយក្រុមការងារក្រសួងទេសចរណ៍ និងក្រុមការងារ របស់មន្ទីរទេសចរណ៍ខេត្ត តាមរយ: មន្ត្រីបរិស្ថាន និងតំណាងស្រុកកោះកុងក្នុងការចុះវាយតំលៃ ស្តង់ដាសហគមន៍អេកូទេសចរណ៍ថ្នាក់ជាតិ និងថ្នាក់អាស៊ាន សមាសភាពចូលរួមមាន ១០នាក់ស្រី ០៤នាក់ នៅស្នាក់ការសហគមន៍។

ប្រភពៈ រដ្ឋបាលឃុំតាតៃក្រោម

អត្ថបទទាក់ទង