រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរងស្រុក​ អញ្ជើញជា​អធិបតី​បើកកិច្ចប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាឃុំ និងស្មៀន ដើម្បីផ្សព្វផ្សាយការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់ បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

ស្រុកកោះកុង ៖ ថ្ងៃពុធ ៦ កើត ខែស្រាពណ៍ ឆ្នាំខាល​ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ លោក សុខ ភិរម្យ អភិបាលរងស្រុក​ តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង​ បានអញ្ជើញជា​អធិបតី​បើកកិច្ចប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាឃុំ និងស្មៀន ដើម្បីផ្សព្វផ្សាយការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់ បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ក្នុងគោលបំណងឱ្យបញ្ជីបោះឆ្នោត មានភាពពេញលេញត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ដែលរៀបចំដោយ​លេខាធិការដ្ឋាន​​រៀបចំការបោះឆ្នោត ខេត្តកោះកុង​ នៅសាលប្រជុំ​សាលាស្រុកកោះកុង​។

សមាសភាពញចូលរួមមានលោកនាយករដ្ឋបាលស្រុក  លោក លោកស្រីមេឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុមប្រឹក្សាឃុំ ដែលបានទទួលបន្ទុកការងារបោះឆ្នោត ។​

អត្ថបទទាក់ទង