រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងស្នើសូមលើកផ្ទាំងប៉ាណូចំនួន ៥ទីតាំង ក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងស្នើសូមលើកផ្ទាំងប៉ាណូចំនួន ៥ទីតាំង ក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារក្រុង ស្រុក និងមន្ទីរ អង្គភាពជំនាញចុះពិនិត្យទីតាំងស្នើសូមលើកផ្ទាំងប៉ាណូ ចំនួន ៥ទីតាំង ស្ថិតក្នុងក្រុងខេមរភូមិន្ទ ចំនួន ៤ទីតាំង និងនៅក្នុងស្រុកមណ្ឌលសីមា ចំនួន ១ទីតាំង។

ក្នុងនោះដែរ បណ្ឌិតអភិបាលរងខេត្ត សូមឱ្យមន្ត្រីមន្ទីរជំនាញ និងរដ្ឋបាលក្រុង ស្រុក និងក្រុមការងារពាក់ព័ន្ធ ត្រូវធ្វើការពិនិត្យ និងពិចារណាឱ្យបានសមស្របទៅ និងច្បាប់បទដ្ឋានគតិយុត្តនានា របស់ក្រសួង ស្ថាប័ននានា ធ្វើយ៉ាងណាឱ្យរក្សាសោភណ្ឌភាពរបស់ក្រុង ស្រុក។

ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវធ្វើការសិក្សាឱ្យបានល្អិតល្អន់ ជៀសវាងប៉ះពាល់ផ្លូវជាតិ និងសោភ័ណ្ឌភាពក្នុងក្រុង។ សម្រាប់ការចុះពិនិត្យនេះ ក្រុមការងារឯកភាពជារួមអនុញ្ញាតចំនួន ៤ទីតាំង ស្ថិតក្នុងក្រុងខេមរភូមិន្ទ។ សម្រាប់ ១ទីតាំងទៀតនៅឯស្រុកមណ្ឌលសីមា មិនត្រូវបានអនុញ្ញាតដោយសារតែអាចប៉ះពាល់ដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ។
ថ្ងៃអង្គារ ៥ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ August 2, 2022

អត្ថបទទាក់ទង