រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ឹង បឺត ប្រធានការិយាល័យ​ផែនការ​និងគាំទ្រឃុំ​-សង្កាត់ ស្រុកកោះកុង ចុះពិនិត្យលើលទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំត្រពាំងរូង អាណត្តិទី៥ ដែលរដ្ឋបាលស្រុកកោះកុង បានណែនាំនាពេលកន្លងមក ដើម្បីបង្កើននូវប្រសិទ្ធភាពការងារ និងធានាបាននូវគណនេយ្យភាពការងារបស់រដ្ឋបាលឃុំ ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តនានា

ស្រុកកោះកុង ៖ ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ យោងតាមចាត់តាំងរបស់​រដ្ឋបាលស្រុកកោះកុង លោក អ៊ឹង បឺត ប្រធានការិយាល័យ​ផែនការ​និងគាំទ្រឃុំ​-សង្កាត់ ស្រុកកោះកុង បានចុះពិនិត្យលើលទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំត្រពាំងរូង អាណត្តិទី៥ ដែលរដ្ឋបាលស្រុកកោះកុង បានណែនាំនាពេលកន្លងមក ដើម្បីបង្កើននូវប្រសិទ្ធភាពការងារ និងធានាបាននូវគណនេយ្យភាពការងារបស់រដ្ឋបាលឃុំ ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តនានាឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា នៅសាលាឃុំត្រពាំងរូង​ ឃុំត្រពាំងរូង​ ស្រុកកោះកុង  ខេត្តកោះកុង ។​

សមាសភាពចូលរួមមាន​លោកមេឃុំ ជំទប់ទី១ ជំទប់ទី២ ក្រុមប្រឹក្សា​ឃុំ និងជំនួយការហិរញ្ញវត្ថុ និងជំនួយការរដ្ឋបាលឃុំត្រពាំងរូង។​

ក្នុងកិច្ចប្រជុំពិភាក្សា និងពិនិត្យការងារនោះរួមមាន ៖
១.កំណត់ហេតុកិច្ចប្រជុំលើកដំបូង
២.ការរៀបចំបទបញ្ជាផ្ទៃក្នុង
៣.ប្រតិទិន្នកិច្ចប្រជុំក្រុមប្រឹក្សា
៤.ការបង្កើតគណៈកម្មាធិការនានា
៥.បែបបទ នីតិវិធី និងទម្រង់នានា
៦.គំរូហត្ថលេខា
៧.ផែនការអាណត្តិ៥ឆ្នាំ
៨.និតិវិធីជ្រើសរើសបុគ្កលិកជំនួយការឃុំ

អត្ថបទទាក់ទង