លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រែអំបិល បានដឹកនាំក្រុមការងារ ដោយមានការចូលរួមសហការពីអាជ្ញាធរឃុំ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្រុក ចូលរួមរំលែកទុក្ខ និងនាំយកគ្រឿងបរិភោគចូលរួមក្នុងពិធីបុណ្យសពលោក អ៊ឹន សារឿន អាយុ ៥៤ឆ្នាំ ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!