រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានរៀបចំកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាសង្កាត់លើកទី២ ឆ្នាំទី១ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ស្មាច់មានជ័យ។
កិច្ចប្រជុំនេះបានធ្វើឡើងតាមរបៀបវារៈដូចខាងក្រោម៖
១- ពិនិត្យកូរ៉ូមសម្រាប់កិច្ចប្រជុំ
២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាង រួមមាន៖
- បង្កើតគណៈកម្មាធិការកសាងផែនការ និង
ថវិកាសង្កាត់ - បង្កើតគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី
និងកុមារសង្កាត់ - បង្កើតគណៈកម្មការលទ្ធកម្ម
- រៀបចំបែងចែកតួនាទី និងភារកិច្ច របស់
សមាជិកក្រុមប្រឹក្សាសង្កាត់ - បង្កើតក្រុមការងារសម្រាប់អនុវត្តកម្មវិធី
ការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និង
ជនងាយរងគ្រោះ
៣- ពិនិត្យ និងអនុម័តលើប្រតិទិន និងកន្លែងនៃ
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសង្កាត់
៤- បញ្ហាផ្សេងៗ ។
ថ្ងៃចន្ទ ៤ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ August 1, 2022