រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកស្រែអំបិល ប្រកាសគាំទ្រការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងនាមក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះអង្គរដ្ឋសភាដែលបានសម្រេចអនុម័តលើ សេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី មាត្រា៤ថ្មី នៃច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ដោយសំឡេងលើសពីពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។

យើងខ្ញុំយល់ឃើញថា ការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំង និងស្របតាមគោលការណ៍ដែលកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ ក្នុងការធានាឲ្យដំណើរការការដឹកនាំការងារទូទៅរបស់ប្រទេសជាតិដំណើរការជាប្រក្រតី ដោយគោរពតាមគោលការណ៍គ្រឹះ នៃរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជណាចក្រកម្ពុជា គឺសំដៅបំពេញបន្ថែមចន្លោះខ្វះខាត នៃរដ្ឋធម្មនុញ្ញ និងធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា ជាពិសេសធានាឲ្យស្ថាប័នរដ្ឋមានកិច្ចដំណើរការទៅជាប្រក្រតីដោយរលូន មិនជាប់គាំង ប្រកបដោយនិរន្ដរភាព នៅគ្រប់កាលៈទេសៈ និងរក្សាបាននូវសន្តិភាពជានិរន្ដ។

អត្ថបទទាក់ទង