រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អបអរសាទរ កីឡាករតេក្វាន់ដូ WT ចំនួន ០៣រូប ទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់

អបអរសាទរ កីឡាករតេក្វាន់ដូ WT ចំនួន ០៣រូប ទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់

បន្ទាប់ពីម្សិលមិញ កីឡាករ សំ យូដេត និង កីឡាករ វ៉ា មិថុនា ទទួលបានមេដាយមាស ថ្ងៃនេះ កីឡាករ ផល សុវណ្ណាត់ ក៏ទទួលបានមេដាយមាសមួយទៀត ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។

នេះគឺជាមោទនភាពរបស់ប្រទេសជាតិយើងទាំងមូល ដែលកីឡាករតេក្វាន់ដូ WT ចំនួន ០៣ រូប ដែលបានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ហើយទទួលបានមេដាយមាសទាំង០៣នាក់ តែម្តង៕

អត្ថបទទាក់ទង