ស្រុកកោះកុង ៖ ថ្ងៃអាទិត្យ ៣ កើត ខែស្រាពណ៍ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ លោកស្រី អ៊ិន សុភី អភិបាលរងស្រុក តំណាងឲ្យលោក អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញចូលរួមជាអធិបតីភាពពិធីប្រកាសព្រះចៅអធិការវត្តឧទ័យជារាម(ហៅវត្តជ្រោយប្រស់) នៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
សមាសភាពចូលរួមមានព្រះមេគុណខេត្ត ព្រះអនុគុណស្រុក លោក ប្រធាន អនុប្រធាន និងមន្រ្តីមន្ទីរធម្មការ និងសាសនាខេត្ត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម មេឃុំ និងក្រុមប្រឹក្សាឃុំជ្រោយប្រស់ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាពលរដ្ឋប្រមាណជាង ១០០នាក់។