រដ្ឋបាលឃុំកោះស្ដេច
តាមការចាត់តាំងរបស់លោក លោក សាយ ហេង មេឃុំកោះស្ដេច លោកស្រី ស្រី សុផា សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំមេភូមិ អនុភូមិ សមាជិកភូមិព្រែកស្មាច់ ចែកអំណោយដល់ប្រជាពលរដ្ឋដែលក្រីក្រ ខ្វះខាតស្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលជាអំណោយបានមកពីសប្បុរសជន (លោក រ៉ូវ រតនៈសម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ) ចែកជូនដល់គ្រួសារសរុបចំនួន ៣៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៥គីឡូក្រាម។
ថ្ងៃសុក្រ ១ កើត ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២