រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរកិច្ចការនារីខេត្ត និងមន្ដ្រី ១រូប ចូលរួមសិក្ខាសាលា ស្ដីពី “វឌ្ឍនភាព និងទិសដៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី” នៅខេត្តស្ទឹងត្រែង

លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរ និងមន្ដ្រី ១រូប ចូលរួមសិក្ខាសាលា ស្ដីពី "វឌ្ឍនភាព និងទិសដៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ដ្រី" ក្រោមអធិបតីភាព លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី មានអ្នកចូលរួមសរុបចំនួន ៦០នាក់ (ស្រី ៥៥នាក់) នៅទីរួមខេត្តស្ទឹងត្រែង។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ស្វែងរកសក្ដានុពល យុទ្ធសាស្ដ្រ និងទិសដៅសម្រាប់អភិវឌ្ឍន៍ និងធ្វើពិពិធកម្មសេវាកម្មរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ដ្រី និងមន្ទីរកិច្ចការនារី ក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ដ្រី។

លទ្ធផលដែលទទួលបាន សិក្ខាកាមដែលអញ្ជើញមកពីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី និងមន្ដ្រីមជ្ឈណ្ឌលអភិវឌ្ឍន៍ស្ដ្រី ទាំង ២៥ រាជធានីខេត្ត ទទួលបាន និងយល់ដឹងពី៖

១- ព័ត៌មានអំពីនិន្នាការថ្មីៗ យុទ្ធសាស្ដ្រ និងទិសដៅរបស់ក្រសួងកិច្ចការនារី មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ដ្រី និងមន្ទីរកិច្ចការនារីរាជធានី ខេត្ត លើការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ដ្រី

២- យុទ្ធសាស្រ្ដអាទិភាព និងមុខងារជាក់លាក់របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ដ្រី និងមន្ទីរកិច្ចការនារីដែលបានធ្វើពិពិធកម្ម ត្រូវបានរកឃើញ និងឯកភាព។

ថ្ងៃពុធ ១៤រោច ខែអាសាឍ ដល់ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៧-២៩ ខែកក្កដា ឆ្នាំ២០២២។

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង