/ / /

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី២ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី២ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកឃៀង យិង មេឃុំអណ្តូងទឹក និងជាប្រធានក្រុមប្រឹក្សាឃុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានសហគមន៍ទាំង២ ស្មៀនឃុំ មេភូមិទាំង៧ តំណាងនាយកសាលាបឋមសិក្សាទាំង៤ សរុប២០នាក់ស្រី០២នាក់ ក្រោមរបៀបវារះដូចខាងក្រោម៖

– បើកកិច្ចប្រជុំ និងមតិស្វាគមន៍

– ពិនិត្យកូរ៉ូម និងសមាសភាពចូលរួម

១/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២ ប្រចាំខែកក្កដា ឆ្នាំ២០២២

២/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកដំបូង អាណត្តិទី៥ ប្រចាំខែមិថុនា

៣/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំប្រចាំខែកក្កដា ឆ្នាំ២០២២

៤/.របាយការណ៍របស់

– គ.គ.ន.ក ឃុំ

– ភូមិទាំង៧

– នាយកសាលាបឋមសិក្សាទាំង៤

– ប៉ុស្តិ៍នគរបាលរដ្ឋបាល

– សហគមន៍តំបន់ការពារធម្មជាតិ

– សហគមន៍នេសាទ

៥/.ការអនុវត្តការងារ នឲងទិសដៅបន្ត៖

– អនុវត្តការងារបន្តក្នុងមូលដ្ឋាន

– បញ្ហាផ្លូវខូចតាមភូមិ

– ផ្សព្វផ្សាយពីការការពារ នៃជម្ងឺកូវិដ-១៩ (បន្តជម្រុញឲ្យប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង)

៦/.បញ្ហាផ្សេងៗ

៧/.មតិបូកសរុប និងបិទអង្គប្រជុំ

ប្រភពៈរដ្ឋបាលឃុំអណ្ដូងទឹក

——————————-

ថ្ងៃចន្ទ ១២ រោច ខែអាសាឍ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២

July 25, 2022

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    09/06/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំស្តីពី ការវិភាគមុខងារ ដើម្បីកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នា មុខតំណែងនានាក្នុងរចនាសម្ព័ន្ធរដ្ឋបាលក្រុង។

  • ហេង គីមឆន/
    09/06/2026

    ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ផ្ញើសារលិខិតចូលរួមមរណទុក្ខ ជូនក្រុមគ្រួសារសពលោក ផៃ សែងថង សមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    09/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមចុះពិនិត្យទីតាំងស្នើសូមហ៊ុមព័ទ្ធចំណីផ្លូវខាងមុខវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង

  • ហេង គីមឆន/
    08/06/2026

    លោក អ៊ុក សុតា នាយករដ្ឋបាលស្តីទី សាលាខេត្តកោះកុង បានអញ្ជើញចុះពិនិត្យទីតាំងស្នើសូម ហ៊ុមព័ទ្ធចំណីផ្លូវខាងមុខវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ដើម្បីសាងសង់រោងសម្រាប់ កម្មករស្នាក់នៅ ការិយាល័យធ្វើការ និងឃ្លាំងដាក់សម្ភារបណ្តោះអាសន្ន

  • រដ្ឋបាលស្រុកថ្មបាំង/
    08/06/2026

    លោក ហេង រតនា នាយករដ្ឋបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាប្រឈមចាំបាច់មួយចំនួន របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

  • រដ្ឋបាលស្រុកថ្មបាំង/
    08/06/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញបានចូលរួមកិច្ចប្រជុំជាមួយក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ