មន្ដ្រីមន្ទីរកិច្ចការនារីខេត្តចំនួន ២រូប ចូលរួមវគ្គបណ្តុះបណ្តាល ស្ដីពី ការចិញ្ចឹមកូនបែបវិជ្ជមានដល់គ្រូបង្គោលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោកជំទាវ អ៊ឹម ស៊ីថែ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី មានអ្នកចូលរួមសរុបចំនួន ៤៧នាក់ (ស្រី ៤២នាក់) នៅទីរួមខេត្តកំពត។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណង៖
១-បង្កើនចំណេះដឹង និងលើកកម្ពស់ការយល់ដឹងអំពី ការចិញ្ចឹមកូនបែបវិជ្ជមាន
២-ផ្លាស់ប្តូរទម្លាប់ ឥរិយាបថ និងការប្រព្រឹត្តរបស់សង្គមដែលគាំទ្រ ដល់ការចិញ្ចឹមកូនដែលបានអនុវត្តការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ និងអំពើហិង្សា
៣-លើកកម្ពស់ឥរិយាបថស្វែងរកជំនួយឆន្ទៈ និងចំណាប់អារម្មណ៍ចំពោះកិច្ចគាំទ្រ ដល់ការចិញ្ចឹមកូនបែបវិជ្ជមាន។
ថ្ងៃចន្ទ ១២រោច ដល់ថ្ងៃអង្គារ ១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២២។