លោក លឹម ឌី ចៅសង្កាត់ដងទង់ បានចូលរួមពិធីប្រគល់ និងចែកអំណោយនូវគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់សប្បុរសជនក្រៅប្រទេស តាមរយៈលោក សុះ ម៉ាត់លី ប្រធានសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង អំណោយរួមមាន អូប័រចំនួន ៥គ្រឿង ម៉ាស៊ីនកន្ទុយវែង ៥គ្រឿង មង ៥ផែ អង្ករ ៥បាវតូច ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា ស្កសរ ៥កេសតូច ជូនបងប្អូនប្រជាពលរដ្ឋ ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ថ្ងៃអាទិត្យ ១១ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ July 24, 2022