រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ បានសហការ ជាមួយអាជ្ញាធរភូមិ ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ បានសហការ ជាមួយអាជ្ញាធរភូមិ ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម÷
១/ផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន
២/ គ្មានអំពើលួចឆក់ប្លន់គ្រប់ប្រភេទ
៣/គ្មានគ្រោះថ្នាក់ចរាចរណ៍
៤/អំពីការបង្ការទប់ស្កាត់ នៃការឆ្លងវីរុស covid-19 ជាពិសេសប្រភេទវីរុសបំលែងថ្មីអូរមីក្រុង ដោយអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ៣កុំ ៣ការពារ ជាប់ជានិច្ច។
+ដោយមានការចូលរួម:
*កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ០៤ រូប
*លោកមេភូមិ២ និងប្រជាពលរដ្ឋ ១៣នាក់ស្រី ០៩នាក់។
ថ្ងៃអាទិត្យ ១១ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ July 24, 2022

អត្ថបទទាក់ទង