ថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២
លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ បានដឹកនាំលោកនាយរងខណ្ឌរដ្ឋបាលជលផលកោះកុង និងលោកនាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប បានចូលរួមប្រជុំ ស្តីពីកិច្ចព្រមព្រៀងអនុវត្តគម្រោងរវាង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) លើគម្រោងស្តីពី ការអនុវត្តគម្រោងគ្រប់គ្រង និងអភិរក្ស អណ្តើកហ្លូង ក្រពើត្រី និងធនធានជលផល តាមប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង
នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ០៨នាក់ ស្រី ០២នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង