រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ត ប្រធានក្រុមប្រឹក្សាឃុំ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាឃុំ របស់ខ្លួន នៅសាលាឃុំតាតៃក្រោម ។

ស្រុកកោះកុង៖ រដ្ឋបាលឃុំតាតៃក្រោម ថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក.ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ក្រុមប្រឹក្សាឃុំបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៥ ក្រោមអធិបតីភាពលោក អ៊ូ ឆេនឆៃវិសាន្ត ប្រធានក្រុមប្រឹក្សាឃុំ។របៀបវារៈមានចំនួន៥៖

១- ពិនិត្យកូរ៉ុម

២- ពិនិត្យ និងអនុម័តរបៀបវារៈ

៣- អនុម័តលើកំណត់ហេតុលើកមុន

៤- ពិនិត្យ និងអនុម័តលើរបាយការណ៍ដែលបានអនុវត្តក្នុងខែកន្លងមក

៥- បញ្ហាផ្សេងៗ     

មានសមាសភាពចូលរួមមាន: ក្រុមប្រឹក្សាឃុំ ៥នាក់ ស្រី២នាក់ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាល នាយកសាលាបឋមសិក្សាតាតៃ និងមេភូមិកោះអណ្តែត សរុប ១០នាក់ ស្រី ០៣នាក់ នៅសាលាឃុំតាតៃក្រោម។

ប្រភព: រដ្ឋបាលឃុំតាតៃក្រោម

អត្ថបទទាក់ទង