រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំ ប្រជុំសម្រេចលើការចុះត្រួតពិនិត្យលើការស្នើសូមទីតាំងចាក់បំពេញអាចម៍ដី កម្មសិទ្ធិឯកជន ០១កន្លែង ដែលបានស្នើសូម ទំហំ ១៨០៦៨,៣៧ម៉ែត្រការ៉េ របស់លោកស្រី ជា សារ៉ុង ដែលមានទីតាំងស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំ ប្រជុំសម្រេចលើការចុះត្រួតពិនិត្យលើការស្នើសូមទីតាំងចាក់បំពេញអាចម៍ដី កម្មសិទ្ធិឯកជន ០១កន្លែង ដែលបានស្នើសូម ទំហំ ១៨០៦៨,៣៧ម៉ែត្រការ៉េ របស់លោកស្រី ជា សារ៉ុង ដែលមានទីតាំងស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សមាសភាពក្នុងការចុះពិនិត្យនេះរួមមាន រដ្ឋបាលក្រុងខេមរភូមិន្ទ មន្ទីររ៉ែ និងថាមពល មន្ទីរបរិស្ថាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រួមទាំងទីចាត់ការអន្តរវិស័យ និងអង្គភាពច្រកចេញចូលតែមួយ ផងដែរ។
លោកអភិបាលរងខេត្ត បានឱ្យមន្ទីរ និងអង្គភាពទាំងអស់ផ្តល់យោបល់លើការស្នើសូមនេះ ក្នុងនោះ ខាងរដ្ឋបាលក្រុងខេមរភូមិន្ទ មានយោបល់ថា ទីតាំងស្នើសូមនេះបើតាមការពិនិត្យជាក់ស្តែងឃើញថា មានឯកសារគ្រប់គ្រាន់ និងបានបោះបង្គោលត្រឹមត្រូវ តែមិនទាន់មានប្រព័ន្ធលូសម្រាប់រំដោះទឹកនៅឡើយ ប៉ុន្តែអាចអនុញ្ញាតជូនបាន។ បន្ទាប់មកមន្ទីរបរិស្ថាន មានយោបល់ថា ទីតាំងនេះបានធ្វើការកាត់ឆ្វៀលរួចរាល់ហើយ មិនមានអ្វីទាស់ខុសនោះទេ អាចអនុញ្ញាតជូនបាន ហើយមន្ទីរ អង្គភាពផ្សេងទៀតមិនមានយោបល់អ្វីនោះទេ។
ជាលទ្ធផល លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះពិនិត្យទីតាំងស្នើសូមចាក់បំពេញអាចម៍ដីមានមតិបិទ ដូចខាងក្រោមៈ បើតាមការពិនិត្យជាក់ស្តែង និងស្តាប់យោបល់អង្គភាពជំនាញពាក់ព័ន្ធ ឃើញថា ទីតាំងស្នើសូមនេះអាចអនុញ្ញាតជូនបាន ប៉ុន្តែអ្នកស្នើសូមត្រូវ ការដីដាក់លូទំហំចាប់ពីមុខ ១ម៉ែត្រ ឬ១.២ម៉ែត្រ ហើយត្រូវដាក់រឺហ្គា ០១កន្លែង សម្រាប់តំណរភ្ជាប់ប្រព័ន្ធលូចាស់ទើបមានផ្លូវទឹកសម្រាប់ហូរចេញបាន។
ថ្ងៃសុក្រ ៩ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ July 22, 2022

អត្ថបទទាក់ទង