រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសុខាភិបាលជំហ៊ានទី២ កម្ពុជា-ថៃ (កោះកុង-ត្រាត) តាមរយៈក្រសួងការបរទេស នៃប្រទេសទាំងពីរ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីពាក់ព័ន្ធ

ដោយមានការឯកភាពគ្នាលើកម្មវិធីអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលរួមគ្នា កម្ពុជា-ថៃ (កោះកុង-ត្រាត) ក្រោមគម្រោងកម្មវិធីកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យសុខាភិបាលជំហ៊ានទី២ កម្ពុជា-ថៃ (កោះកុង-ត្រាត) តាមរយៈក្រសួងការបរទេស នៃប្រទេសទាំងពីរ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីពាក់ព័ន្ធ មួយចំនួនបានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ (Cisco Webex Meeting) ជាមួយមន្ទីរសុខាភិបាលខេត្តត្រាត មន្ទ្ទីរពេទ្យខេត្តត្រាត និងមន្ទ្ទីរពេទ្យស្រុកខ្លង យ៉ៃ ប្រទេសថៃ ដែលមានរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២០-២២ ខែកក្កដា ឆ្នាំ២០២២ ។ ដែលកិច្ចប្រជុំនេះពិភាក្សាគ្នាអំពី÷
១-ការពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺឆ្លងកាត់ព្រំដែន និងផែនការផ្តល់ការបណ្តុះបណ្តាលវគ្គខ្លីដល់មន្ត្រីសុខាភិបាលខេត្តកោះកុងស្តីអំពីការសង្គ្រោះបន្ទាន់។
២-ការគ្រប់គ្រង ព្យាបាលជំងឺ Trauma ។
៣-ការបង្ហាញបទពិសោធន៍ និងឧបសគ្គនៃការគ្រប់គ្រងជំងឺឆ្លងរាតត្បាតតាមព្រំដែនរវាងមន្ទីរសុខាភិបាលខេត្តកោះកុង និងមន្ទីរសុខាភិបាលខេត្តត្រាត ។
~~
មន្ទីរពេទ្យបង្អែកខេត្តកោះកុង÷
ថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤២២ ខែកក្កដា ឆ្នាំ២០២២ ។

អត្ថបទទាក់ទង