រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ​ មិថុនា​ ភូថង​ អភិបាលនៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញជួបសំណេះសំណាល​ សួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ព្រមទាំងបានឧបត្ថម្ភសម្លៀកបំពាក់ជូនក្រុមកីឡាកចំនួន​ ០៨ក្រុម​ ស្ថិត​នៅសាលាបឋមសិក្សាអុំរីយ៉ាស់ ក្នុងសង្កាត់ស្ទឹងវែង​ ក្រុងខេមរភូមិន្ទ​

លោកជំទាវ​ មិថុនា​ ភូថង​ អភិបាលនៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញជួបសំណេះសំណាល​ សួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ព្រមទាំងបានឧបត្ថម្ភសម្លៀកបំពាក់ជូនក្រុមកីឡាកចំនួន​ ០៨ក្រុម​ ស្ថិត​នៅសាលាបឋមសិក្សាអុំរីយ៉ាស់ ក្នុងសង្កាត់ស្ទឹងវែង​ ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង។

ក្នុងឱកាសនោះផងដែរ លោកជំទាវ សូមថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតគ្រប់ៗគ្នា ដែលបង្ហាញពីឆន្ទះរបស់បងប្អូន។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត បានគិតគូរពីសុខទុក្ខរបស់បងប្អូនជាក់ស្តែងថ្ងៃនេះបាននាំយកនូវអំណោយបន្តិចបន្តួច ជាការចែករំលែកដល់បងប្អូន ទន្ទឹមនេះសូមបងប្អូនទាំងអស់ការពារជំងឺនានា ជាពិសេសត្រូវនាំគ្នាទៅទទួលវ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា។ ខ្ញុំក៏សូមលើកទឹកចិត្ត ដល់ក្រុមកីឡាករវ័យចំណាស់ ដែលបានចូលរួមលើកស្ទួយវិស័យកីឡាក្នុងខេត្ត ជាគម្រូដល់ក្មេងៗ ក្នុងការចូលរួមលេងកីឡា ដើម្បីជៀសផុតពីគ្រឿងញៀន និងអំពើឧបាយមុខនានា៕
ថ្ងៃព្រហស្បតិ៍ ៨ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល July 21, 2022

អត្ថបទទាក់ទង