រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំអាជ្ញាធរឃុំអណ្តូងទឹក និងអាជ្ញាធរភូមិចំការលើ ឃុំថ្មស ព្រមទាំងប្រជាការពារភូមិ បានចុះពិនិត្យ ស្ថានភាពផ្លូវគ្រួសក្រហមទិសដៅឃុំថ្មស និងឃុំអណ្ដូងទឹក ចំណុចព្រែកក្រសាំង ចំណោទដូងប្រេង ដែលមានព្រំប្រទល់ជាប់ឃុំថ្មស និងឃុំអណ្ដូងទឹក ដោយមានភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃនៅក្នុងរដូវវស្សា ស្ថានភាពផ្លូវរងការខូចខាតជាច្រើនកន្លែង

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំអាជ្ញាធរឃុំអណ្តូងទឹក និងអាជ្ញាធរភូមិចំការលើ ឃុំថ្មសព្រមទាំងប្រជាការពារភូមិ បានចុះពិនិត្យ ស្ថានភាពផ្លូវគ្រួសក្រហមទិសដៅឃុំថ្មស និងឃុំអណ្ដូងទឹក ចំណុចព្រែកក្រសាំង ចំណោទដូងប្រេង ដែលមានព្រំប្រទល់ជាប់ឃុំថ្មស និងឃុំអណ្ដូងទឹក  ដោយមានភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃនៅក្នុងរដូវវស្សា ស្ថានភាពផ្លូវរងការខូចខាតជាច្រើនកន្លែង ណាមួយជាចំណោទផង ដែលធ្វើឱ្យមានភាពរអិលពិបាកក្នុងការធ្វើដំណើរទៅមក និងប្រកបរបផ្សេងរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។ អាជ្ញាធរស្រុក ឃុំ ភូមិ ដោយមានការចូលរួមពីប្រជាការពារភូមិ សិស្សានុសិស្ស និងប្រពលរដ្ឋ បានកាយថ្ម ពីលើទីទួលមកចាក់ និងបន្ថែមថ្មក្លាវ៉ែតជាង១០គីបក្រាលពីលើ សម្រាប់ឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងតាត់ទៅមកបាន។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃព្រហស្បតិ៍ ៨ រោច ខែអាសាឍ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២

ថ្ងៃនេះ ជាថ្ងៃសីល

ខែកក្កដា 21, 2022

អត្ថបទទាក់ទង