វេលាម៉ោង ០២:៣០នាទីរសៀល លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក មានអាជ្ញាធរ ឃុំ ភូមិ ចុះត្រួតពិនិត្យ ទីតាំងកាប់ឆ្ការព្រៃអាណាធិបតេយ្យមួយកន្លែងដោយគ្មានច្បាប់អនុញ្ញាត ស្ថិតនៅក្នុងភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ក្រុមការងារ បានចុះទៅដល់ទីតាំងជាក់ស្តែងដោយពិនិត្យឃើញថា ÷មានការកាប់ឆ្ការដីព្រៃ មានទំហំប្រហែលជិត ១ ហិកតា នៅចំណុចនិយាមកាលេខ(x: 321573 y: 1228012 ) កាប់ឆ្ការដោយជនមិនស្គាល់មុខ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
=========================
ថ្ងៃព្រហស្បតិ៍ ៨ រោច ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃសីល
July 21, 2022










