រដ្ឋបាលឃុំតានូន សហការជាមួយមន្ទីរផែនការ ខេត្តកោះកុង បានរៀបចំកិច្ចប្រជុំ សម្របសម្រួលដើម្បីរៀបចំរចនា សម័្ពន្ធ ក្រុមការងារឃុំ ក្នុងការដំណើការ អនុវត្តកម្មវិធីអត្តសញ្ញាណកម្ម គ្រួសារ ក្រីក្រ និងជនងាយរងគ្រោះ និងត្រួតពិនិត្យឧបករណ៍តាមប្លេតក្នុងឃុំ ដើម្បីធ្វើបច្ចុប្បន្នភាពសមាសភាពក្រុមការងារឃុំ ក្រុមបច្ចេកទេស ក្រុមគាំទ្រ ក្នុងដំណើរការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រជាប្រចាំ នៅតាមមូលដ្ឋាន ឆ្លើយតមទៅនឹងតម្រូវការ សំណូមពររបស់ប្រជាពលរដ្ឋទាន់ពេលវេលា ក្រោមអធិបតីភាពលោក វ៉ន វ៉ាត មេឃុំតានូន និងលោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការ
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!