រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សែម សំអាង នាយករដ្ឋបាលសាលាស្រុកកោះកុង ដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការប្រើប្រាស់ទម្រង់របស់ការិយាល័យច្រកចេញចូលតែមួយ តាមវិស័យនីមួយៗ ដល់មន្រ្ដីទទួលបន្ទុកផ្នែកជួរមុខ និងជួរក្រោយ នៃរដ្ឋបាលស្រុកកោះកុង។

ស្រុកកោះកុង ៖ ព្រឹកថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ លោក សែម សំអាង នាយករដ្ឋបាលសាលាស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការប្រើប្រាស់ទម្រង់របស់ការិយាល័យច្រកចេញចូលតែមួយ តាមវិស័យនីមួយៗ ដល់មន្រ្ដីទទួលបន្ទុកផ្នែកជួរមុខ និងជួរក្រោយ នៃរដ្ឋបាលស្រុកកោះកុង។
សមាសភាពចូលរួមមាន លោកនាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យច្រកចេញចូលតែមួយ មន្រ្ដីទទួលបន្ទុកជួរមុខ ប្រធានការិយាល័យ អនុប្រធាន និងមន្រ្តី​ការិយាល័យជំនាញទទួលបន្ទុកជួរក្រោយ សរុប១៣នាក់ ស្រី០៣នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។

អត្ថបទទាក់ទង