រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់ដងទង់ បានដឹកនាំសមាជិកក្រុមប្រឹក្សា ចូលរួមកិច្ចប្រជុំ ជាមួយអង្គការសកម្មភាពដៃគូអភិវឌ្ឍន៍ ស្តីពីការវាយតម្លៃ និងដាក់ពិន្ទុ ទៅលើការងារកន្លងមក

លោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់ដងទង់ បានដឹកនាំសមាជិកក្រុមប្រឹក្សា ចូលរួមកិច្ចប្រជុំ ជាមួយអង្គការសកម្មភាពដៃគូអភិវឌ្ឍន៍ ស្តីពីការវាយតម្លៃ និងដាក់ពិន្ទុ ទៅលើការងារកន្លងមកចំនួន ៥ចំណុច ៖
*ការផ្តល់សេវាជូនប្រជាពលរដ្ឋ បរិស្ថាន មានសុជីវធម៌សីលធម៌ ជាមួយប្រជាពលរដ្ឋ បម្រើការងារជូនប្រជាពលរដ្ឋដោយមានតម្លាភាព ការងារប្រជុំប្រចាំខែ របស់ក្រុមប្រឹក្សាសង្កាត់បានទៀងទាត់។ អ្នកសម្របស្រួលកិច្ចប្រជុំ ដោយលោក លី សេងម៉ៃ ជាមន្ត្រីបច្ចេកទេសគម្រោង អង្គការសកម្មភាពដៃគូអភិវឌ្ឍន៍ ដែលបានរៀបចំឡើងនៅសាលាសង្កាត់ដងទង់ ក្រោមអធិតីភាព លោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់ដងទង់ ដោយមានអ្នកចូលរួមសរុបចំនួន ១៥នាក់ ស្រី ៤នាក់។
ថ្ងៃអង្គារ ៦ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ July 19, 2022

អត្ថបទទាក់ទង