រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ដឹកនាំកិច្ចប្រជុំ ជាមួយក្រុមការងារក្រសួងទេសចរណ៍ និងអ្នកតំណាងភាគីថៃ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ជិះកង់មិត្តភាពថៃ-កោះកុង

បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ដឹកនាំកិច្ចប្រជុំ ជាមួយក្រុមការងារក្រសួងទេសចរណ៍ និងអ្នកតំណាងភាគីថៃតាមរយៈប្រព័ន្ធ Zoom ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ជិះកង់មិត្តភាពថៃ-កោះកុង (Bike Together 2022) ដែលត្រូវបានរៀបចំទ្បើងដោយសភាឧស្សាហកម្មទេសចរណ៍ខេត្តត្រាត រួមនឹងអាជ្ញាធរស្រុកខ្លងយ៉ៃ ប្រទេសថៃ សហការជាមួយនឹងក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកោះកុង ប្រទេសកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខេត្តកោះកុង នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ។
ថ្ងៃអង្គារ ៦ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ July 19, 2022

អត្ថបទទាក់ទង