រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុងបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២២​ របស់ក្រុមការងារព័ត៌មានវិទ្យាស្រុកកោះកុង

ស្រុកកោះកុង ៖ ថ្ងៃអង្គារ ៦ រោច ខែអាសាឍ ឆ្នាំខាល​ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក សុខ ភិរម្យ អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង និងជា​ប្រធាន​ក្រុមការងារ​ព័ត៌មានវិទ្យា​ស្រុកកោះកុង  បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្តប្រចាំខែសីហា ឆ្នាំ២០២២ របស់ក្រុមការងារព័ត៌មានវិទ្យាស្រុកកោះកុង ដើម្បីបង្កើនបាន​នូវការផ្តល់ព័ត៌មានជូនសាធារណៈជន​ឱ្យទទួលជ្រាបកាន់តែទូលំទូលាយពីសកម្មភាពរបស់ថ្នាក់ដឹកនាំ និងមន្រ្តី​រាជការនៃរដ្ឋបាលស្រុកកោះកុង ព្រមទាំង​រដ្ឋបាលឃុំទាំង៤ នៃស្រុកកោះកុង​ផងដែរ។​

ស្របពេលជាមួយគ្នានោះផងដែរ លោកអភិបាលរង ក៏បានណែនាំដល់ក្រុមការងារ និងភ្នាក់ងារក្រុមការងារព័ត៌មានវិទ្យាស្រុក សូមបន្តយកចិត្តទុកដាក់ចំពោះការប្រមូលយកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ និងអស់ពីលទ្ធភាព ដើម្បីធ្វើការចែករំលែក និងផ្សព្វផ្សាយនូវរាល់សកម្មភាពរបស់ថ្នាក់ដឹកនាំនៅលើគេហទំព័រ(Page) រដ្ឋបាលស្រុកកោះកុង និង​គេហទំព័រ(Page) របស់លោកអភិបាល ជា សូវី​-Chea Sovy ឱ្យបានទូលំទូលាយដល់​មជ្ឈដ្ឋាន​សាធារណជន​ទទួលជ្រាបជាដំណឹង​។ 

សមាសភាពចូលរួមមាន លោកអនុប្រធាន​ និងលោក លោកស្រីសមាជិកក្រុមការងារព័ត៌មានវិទ្យា នៅ​សាលប្រជុំសាលាស្រុក​កោះកុង​។​

អត្ថបទទាក់ទង