រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្រ្តី ចុះបើកកិច្ចប្រជុំពិភាក្សាការងារត្រួតពិនិត្យ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងការចាក់វ៉ាក់សាំងកូវីដ-១៩ជូនអ្នកទទួលផល និងជំរុញកម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាពតាមគម្រូសង្គមនិងសិទ្ធិជាមូលដ្ឋាននៅតាមភូមិឃុំក្នុងស្រុកស្រែអំបិល

កោះកុង,ថ្ងៃអង្គារ ៦ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្រ្តី ចំនួន ០៣រូប ចុះបើកកិច្ចប្រជុំពិភាក្សាការងារត្រួតពិនិត្យ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងការចាក់វ៉ាក់សាំងកូវីដ-១៩ជូនអ្នកទទួលផល និងជំរុញការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាពតាមគម្រូសង្កមនិងសិទ្ធិជាមូលដ្ឋាននៅឃុំចំនួន០៣ គឺ ឃុំស្រែអំបិល, ឃុំជីខលើ និងឃុំជីខក្រោម ក្នុងស្រុកស្រែអំបិល មានសមាសភាពចូលរួមសរុបចំនួន ៥២នាក់។

អត្ថបទទាក់ទង