-នៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២២ វេលាម៉ោង ៨ និង០០នាទី លោកវរសេនីយ៍ឯក សៀង ហ៊ អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង អមដំណើរដោយ លោក វរសេនីយ៍ទោ ហេង សុជាតិ អធិការរងទទួលការងារសេនាធិការ និង កញ្ញា វរសេនីយ៍ត្រី ហង្ស សុផលមុន្នីរ័ត្ន ទទួលការងារកិច្ចការប៉ុស្តិ៍ បានចូលរួមប្រជុំជាមួយក្រុមការងារនាយកដ្ឋានកិច្ចការប៉ុស្តិ៍ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ គឹម សុទ្ធី អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍ និងជាប្រធានក្រុមការងារ ដោយមានការអញ្ចើញចូលរួមអមដំណើរដោយ លោក ឧត្តមសេនីយ៍ត្រី ស សារ៉ាត់ ស្នងការរងទទួលផែនការងារសេនាធិការ និង លោក ឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងទទួលផែនការងារធនធានមនុស្ស បានចុះជួបពិភាក្សាពិគ្រោះយោបល់ ជាមួយរដ្ឋបាលឃុំតាតៃក្រោម ដើម្បីស្វែងយល់លើកកម្ពស់គុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាតៃក្រោម មានសមាសភាពចូលរួម:ក្រុមការងារនៃនាយកដ្ឋាន ក្រុមការងារ នៃស្នងការដ្ឋាន លោក មេឃុំតាតៃក្រោម និងសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាការពារភូមិ សរុមរួមចំនួន ២២នាក់ស្រី០៣នាក់នៅសាលាឃុំតាតៃក្រោម។ ក្រោយពីបានចុះជួបជាមួយរដ្ឋបាលឃុំតាតៃក្រោម លោកឧត្តមសេនីយ៍ទោ គឹម សុទ្ធី អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍ និងជាប្រធានក្រុមការងារ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្រាវជ្រាវទីតាំងភូមិសាស្រ្តរដ្ឋបាលតាតៃក្រោម និងវឌ្ឍនភាព គុណភាពដឹកនាំការងារប៉ុស្តិ៍ ព្រមទាំងបានផ្សព្វផ្សាយណែនាំពង្រឹងការងារផ្សេងៗ ដល់ប៉ុស្តិ៍រដ្ឋបាល។