ការិយាល័យជំនាញ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសស្តីពីការរៀបចំគម្រោងផែនការចំណូល-ចំណាយឆ្នាំ២០២៣រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
រៀបចំដោយ: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
តាមរយៈកម្មវិធីzoom (videos conference) ។
ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ទាំង២៥រាជធានី-ខេត្ត។
========✓✓=======
ព្រឹកថ្ងៃសុក្រ ២ រោច ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ។