មណ្ឌលសុខភាពអណ្តូងទឹក ស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីសុខភាព និងច្បាប់ចរាចរណ៍ ជូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ៤៨ ភូមិសុវណ្ណាប៉ៃតង ដែលសម្របសម្រួល និងបទបង្ហាញដោយ ឯកឧត្តម សេន សុីហ៊ត់ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានអេដស៍ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង។
ថ្ងៃអង្គារ ១៤ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២