ស្រុកកោះកុង ៖ ថ្ងៃអាទិត្យ ១២ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ លោកស្រី អ៊ិន សុភី អភិបាលរងស្រុក តំណាងឲ្យលោក អភិបាល នៃគណៈអភិបាលស្រុកកោះកុង រួមជាមួយក្រុមប្រឹក្សាស្រុកកោះកុង បានដឹកនាំមន្រ្តីរាជការ អញ្ជើញទទួលស្វាគមន៍ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ អញ្ជើញនាំយកទានព្រះវស្សា និងគ្រឿងឧបភោគបរិភោគប្រគេនវត្តឧទ័យជារាម(ហៅវត្តជ្រោយប្រស់) នៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
សមាសភាពចូលរួមមានឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ក្រុមប្រឹក្សាស្រុកកោះកុង ក្រុមការងារខេត្ត-ស្រុក ក្រុមប្រឹក្សាឃុំជ្រោយប្រស់ ប៉ុស្តិ៍នរគបាលរដ្ឋបាលឃុំ និងប្រជាការពារភូមិ រួមជាមួយពុទ្ធបរិស័ទប្រមាណជាង ១០០នាក់។