រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អុឹង គី ជំទប់ទី១ ឃុំកោះកាពិ បានចូលរួមជួយសាងសង់ ផ្ទះជូនប្រជាពលរដ្ឋក្រីក្រចំនួន ០១ ខ្នង ស្ថិតនៅភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ។

ស្រុកកោះកុង ៖ ថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័កស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ លោក អុឹង គី ជំទប់ទី១ ឃុំកោះកាពិ បានដឹកនាំកម្លាំងរួមមាន: មេភូមិ១ កម្លាំងប្រជាការពារភូមិ ដោយរួមសហការជាមួយកម្លាំងប៉ុស្តិ៍នគបាលការពារព្រំដែនទឹក (ចំណុចឡាំដាំ) និង លោក ធៀន សូរិយា សមាជិកក្រុមការងារថ្នាក់ខេត្តចុះជួយឃុំកោះកាពិ ចូលរួមជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រចំនួន ០១ ខ្នង ប្រភេទឈើប្រក់ស័ង្កសី ស្ថិតនៅភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុងដែលទទួលបានជំនួយឧបត្ថម្ភពីក្រុមការងារថ្នាក់ខេត្តចុះជួយឃុំ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំ ក្រុមការងារឃុំ និងលោកមេភូមិ១ ។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង