រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំភ្ញីមាស អាណត្តិទី៥ នៃស្រុកគិរីសាគរ ខេត្តកោះកុង

រដ្ឋបាលឃុំភ្ញីមាស

ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី ទួត ហាទីម៉ាលោក ជា ប៊ុនធឿន លោក ទួន ឪទី អភិបាលរង នៃគណៈអភិបាលស្រុក បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំភ្ញីមាស អាណត្តិទី៥ នៃស្រុកគិរីសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅសាលាឃុំភ្ញីមាស ស្ថិតនៅភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក នាយក នាយករងទីចាត់ការផែនការវិនិយោគខេត្ត លោកនាយករដ្ឋបាលសាលាស្រុក លោកមេបញ្ជាការ បញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធាន អនុប្រធានការយាល័យចំណុះរដ្ឋបាលស្រុក ប្រធានក្រុមប្រឹក្សា សមាជិកក្រុមប្រឹក្សាឃុំអាណត្តិចាស់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាស មេភូមិ អនុភូមិ និងជំនួយការភូមិទាំងបី ចាស់ព្រឹទ្ធាចារ្យ និងប្រជាពលរដ្ឋ សរុបសមាសភាពចូលរួម សរុបចំនួន ៥៩នាក់ ស្រី ១៣នាក់។

ថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២

អត្ថបទទាក់ទង