រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ អ៊ុក​ សុតា​ នាយក​រងរដ្ឋបាល​សាលាខេត្ត​ បាន​អញ្ជើញ​ដឹកនាំ​សម្របសម្រួល​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ជ្រើសរើស​មូលដ្ឋាន​ផលិត​កម្ម​ សេវាកម្ម​មួយចំនួន​ ក្នុង​ខេត្ត​កោះកុង​

លោក​ អ៊ុក​ សុតា​ នាយក​រងរដ្ឋបាល​សាលាខេត្ត​ បាន​អញ្ជើញ​ដឹកនាំ​សម្របសម្រួល​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ជ្រើសរើស​មូលដ្ឋាន​ផលិត​កម្ម​ សេវាកម្ម​មួយចំនួន​ ក្នុង​ខេត្ត​កោះកុង​។

កិច្ច​ប្រជុំ​នេះ​ ធ្វើ​ឡើង​ដើម្បីពិភាក្សាត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយលើ​ការចុះសម្ភាសន៍ជាក់ស្តែងលេីមូលដ្ឋានផលិតកម្ម​ និង​សេវាកម្ម​ ចំនួន​ ៤​ ក្នុង​ខេត្ត​កោះកុង​ ជាមួយ​ក្រុមការងារអគ្គលេខាធិការដ្ឋាននៃ​ គ.ជ.ភ១.ផ១​ នៅថ្ងៃ​ទី១២​ ខែកក្កដា​ ឆ្នាំ​២០២២​ ខាងមុខ​។

ជាលទ្ធផល​ អង្គប្រជុំបានឯកភាព​ ជ្រើសរើស​យកផលិតកម្មចំនួន​ ៤​ និង​ សេវាកម្មចំនួ​ន​ ៣​ ដេីម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច​ មុននឹងឈានដល់ការចុះសម្ភាសន៍ជាក់ស្តែង។

សូម​បញ្ជាក់​ថា​ ដើម្បីជំរុញដំណើរការចងក្រងសមាជិកចលនាភូមិមួយ​ ផលិតផលមួយ​ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសសម្រាប់ឆ្នាំ២០២២​ ឱ្យ​ទទួលបានជោគជ័យ​ ក្រុមការងារអគ្គលេខាធិការដ្ឋាននៃគ.ជ.ភ១.ផ១​ នឹងចុះអនុវត្តសម្ភាសជាក់ស្ដែងនៅមូលដ្ឋានផលិតកម្មមួយចំនួនក្នុងខេត្ត ជាមួយក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តកោះកុង នៅថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២២​ ខាងមុខ៕
ថ្ងៃព្រហស្បតិ៍ ៩ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ July 7, 2022
ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (Prasat Preah Vihear recognized as UNESCO's World Heritage)

អត្ថបទទាក់ទង