រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីចែកអាហារូបករណ៍ និងការផ្សព្វផ្សាយពីគម្រោងសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចេរភាព និងភាពសម្លេងដើម្បីសមធម៌សង្គម

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីចែកអាហារូបករណ៍ និងការផ្សព្វផ្សាយពីគម្រោងសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចេរភាព និងភាពសម្លេងដើម្បីសមធម៌សង្គម

លោកអភិបាលរងខេត្ត បានលើកឡើងថា អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម ហៅកាត់ថា (BSDA) និងអង្គការ អេ អ៊ី អេ (AEA) ជាដៃគូរ មានទស្សនៈវិស័យវែងឆ្ងាយក្នុងការកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុកឲ្យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូច្នោះអង្គការបានផ្តួចផ្តើមបង្កើតគម្រោងមួយ ដែលហៅថា សម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចេរភាព និងគាំទ្រសម្លេងដើម្បីសមធ៌មសង្គម ដែលអនុវត្ត គម្រោងរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២៤ ក្រោមការគាំទ្រថវិកាផ្ទាល់ពីសហគមន៍អឺរ៉ុប ហៅកាត់ថា (EU) ដែលមានការិយាល័យកណ្ដាលនៅ រាជធានីភ្នំពេញ។ ចាប់តាំងតែពីបានបង្កើតគម្រោងនេះមក ខ្ញុំមើលឃើញថា អង្គការមានសកម្មភាពច្រើនដែលបានចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែងអង្គការបាន និងកំពុងធ្វើលើកម្មវិធីអប់រំ ដែលអនុវត្តគម្រោងលើ៤៩សាលាបឋមសិក្សា ក្នុងស្រុកទាំង៣ មានស្រុកស្រែអំបិល ៣៤សាលា ស្រុកបូទុមសាគរ ១០សាលា និងស្រុកគិរីសាគរ ៥ សាលា ក្នុងខេត្តកោះកុង។ ក្នុងន័យនេះដែរ គម្រោងបានកំពុងតែ អនុវត្តសកម្មភាពជាច្រើនដូចជា៖
-ផ្តល់អាហារូបករណ៍ដល់ក្មេង ដែលងាយរងគ្រោះ ដោយធ្វើការរួមគ្នាជាមួយដៃគូរកម្មវិធីទាំងអស់
-គៀងគរ/ស្វែងរកសប្បុរសជន ដើម្បីជួយដល់ក្មេង ងាយរងគ្រោះ
-សាងសង់ថ្នាក់រៀនថ្មីដល់សាលារៀនក្នុងតំបន់គោលដៅដែលមិនទាន់សាងសង់រួចរាល់
-ជួសជុលថ្នាក់រៀន សម្រាប់សាលារៀនក្នុងតំបន់គោលដៅ
-ផ្តល់វគ្គបណ្តុះបណ្តាលសមត្ថភាព និងចូលរួមធ្វើផែនការគ្រប់គ្រងសាលារៀន
-ឧបត្ថម្ភដល់សកម្មភាពអប់រំក្រៅប្រព័ន្ធដល់កុមារថ្នាក់បឋមសិក្សា
-បើកដំណើរការចូលរៀនឡើងវិញ ដល់សាលាមិនទាន់ពេញលេញក្នុងតំបន់គោលដៅ
-អនុវត្តម្នាក់សិក្សាដល់កុមារដែលមានអាយុលើស ឬឲ្យចាប់យកវគ្គសិក្សានៅថ្នាក់បឋម សិក្សាកម្រិតលើ (ដោយផ្តល់វត្តសិក្សាចំនួន ២៥០វត្ត)
-សិក្សា និងសាងសង់កន្លែងលាងដៃ និងទឹកស្អាតសម្រាប់បឋមសិក្សាក្នុងតំបន់គោលដៅ។
កន្លងមក អង្គការបានផ្ដល់វគ្គបណ្តុះបណ្តាលបច្ចេកទេសដល់មន្ត្រីអប់រំចំនួន ៥ដង ជួសជុល បន្ទប់រៀនបានចំនួន ២១បន្ទប់ សាងសង់បន្ទប់រៀនថ្មីបាន ១បន្ទប់ ចូលរួមប្រជុំបច្ចេកទេស រវាងអង្គការដៃគូរវាងអង្គការដៃគូ និងមន្ទីរអប់រំចំនួន ៣លើក គាំទ្រថវិកាដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត សម្រាប់បើកវគ្គសិក្ខាសាលា ធ្វើផែនការសាលារៀន ១ដង គាំទ្រថវិកាដល់មន្ទីរអប់រំយុវជន និងកីឡាខេត្ត សម្រាប់ប្រារព្ធពិធីសន្និបាតអប់រំ ប្រចាំឆ្នាំចំនួន ១ដង ចូលរួមប្រជុំបច្ចេកទេសប្រចាំខែ និងចូលរួមប្រជុំចង់ក្រងបណ្តាញNGOផងដែរ។
ជាក់ស្តែង ដូចក្នុងវេលានេះ អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍសង្គម រួមនឹង អង្គការ អេ អ៊ុ អេ បានផ្តួចផ្តើមធ្វើកម្មវិធីប្រគល់អាហារូបករណ៍ សម្ភាររៀន និងបង្រៀន ដល់សិស្សានុសិស្ស ដែលងាយរងគ្រោះចំនួន ៤៩០នាក់ ក្នុងចំណោម ៤៨សាលាគោលដៅ។ សម្ភារនោះមានដូចជា ៖ កង់ ចំនួន ១៤៥កង់ សម្លៀកបំពាក់សិស្សចំនួន ១៣១កំប្លែ កាតាបចំនួន ១៥៧កាតាប និងសៀវភៅសរសេរ ចំនួន ៤៥០០ក្បាល។ នេះជាសមិទ្ធិផលមួយទៀត ដែលអង្គការដៃគូរបានរួមចំណែកយ៉ាងធំធេង ក្នុងវិស័យអប់រំ លើទឹកដីខេត្តកោះកុងយើង៕
ថ្ងៃព្រហស្បតិ៍ ៩ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ July 7, 2022
ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (Prasat Preah Vihear recognized as UNESCO's World Heritage)

អត្ថបទទាក់ទង