រដ្ឋបាលឃុំព្រែកខ្សាច់ បានរៀបចំពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំព្រែកខ្សាច់ អាណត្តិទី៥ នៃស្រុកគិរីសាគរ ខេត្តកោះកុង ដែលពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ចើញចូលរួមពី លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក លោក ចេង មុនីរិទ្ធិ អភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក នាយករដ្ឋបាល នាយកទីចាត់ការផែនការវិនិយោគនៃរដ្ឋបាលខេត្ត កងកម្លាំងទាំង៣ ប្រធាន អនុប្រធានការិ.នៃរដ្ឋបាលស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៥៨នាក់ ស្រី០៥នាក់ នៅសាលាឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២