តាតៃក្រោម ៖ ថ្ងៃព្រហស្បតិ៍ ៩ កើត ខែអាសាឍឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលស្រុកកោះកុង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងពិភាក្សា ស្តីពីគម្រោងការងារជួសជុលផ្លូវបេតុងអាមេចំនួន ០១ខ្សែ ក្រោមការដឹកនាំដោយលោក សែម សំអាង នាយករដ្ឋបាលសាលាស្រុកដែលគ្រោងប្រើប្រាស់ថវិកាអភិវឌ្ឍរបស់រដ្ឋបាលស្រុកកោះកុង សម្រាប់ឆ្នាំ២០២២ នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ដែលតភ្ជាប់ពីផ្លូវបេតុងអាមេដែលជាគម្រោងរបស់រដ្ឋបាលឃុំដែលបានអនុវត្តរួចហើយកាលពីកន្លងទៅ។
និងបានបន្តចូលរួមចុះពិនិត្យសិក្សានៅទីតាំងផ្ទាល់ ដើម្បីពិនិត្យមើលផលប៉ះពាល់ជាក់ស្តែង និងបញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវដែលគម្រោងនឹងអាចចាប់ផ្តើមនាពេលឆាប់ៗខាងមុខនេះ។
សមាសភាពចូលរួមមាន លោកប្រធានអង្គភាពលទ្ធកម្មប្រធានការិយាល័យផែនការ និងគាំទ្រឃុំស្រុកកោះកុង អាជ្ញាធរភូមិ-ឃុំតាតៃក្រោម និងតំណាងប្រជាពលរដ្ឋឃុំតាតៃក្រោម