រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៉ែន សុផាត អភិបាលរងស្រុកមណ្ឌលសីមា ចូលរួមកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេសចុះវាស់វែង និងសិក្សាបង្គោលព្រំដែនដែលបាត់លិចទឹក ខុសយាមការ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានចាត់តាំង លោក ប៉ែន សុផាត អភិបាលរង នៃគណ:អភិបាលស្រុកមណ្ឌលសីមា ចូលរួមកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេសចុះវាស់វែង និងសិក្សាបង្គោលព្រំដែនដែលបាត់ លិចទឹក ខុសយាមការ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅសាលប្រជុំទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម និងចុះពិនិត្យទីតាំងបង្គោលព្រំដែនលេខ៧៣ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២

អត្ថបទទាក់ទង