/ / /

សេចក្តីជូនព័ត៌មាន និងការក្រើនរំលឹកស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងខេត្តកោះកុង

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង សូមគោរពជម្រាបជូនសារធារណជនទាំងអស់

មេត្តាជ្រាបថា បច្ចុប្បន្ននេះមន្ទីរសុខាភិបាលខេត្តកោះកុង កំពុងបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញជាបន្តបន្ទាប់ ដែលការចាក់វ៉ាក់សាំងកូវីដ-១៩នេះនៅតែជាឧបករណ៍មួយចាំបាច់ក្នុងការបង្កើនភាពស៊ាំបុគ្គល ក៏ដូចជាភាពស៊ាំក្នុងសហគមន៍ សំដៅចូលរួមការទប់ស្កាត់ការឆ្លងរីករាលដាល ការកាត់បន្ថយអត្រាឈឺធ្ងន់ និងអត្រាស្លាប់ដែលបង្ករដោយជំងឺកូវីដ-១៩។

ន័យដូចបាន គោរពជម្រាបជូនខាងលើ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង សូមអំពាវនាវដល់ ប្រជាជនទាំងអស់ដែលមានអាយុចាប់ពី៣ឆ្នាំ ដល់អាយុ១៨ឆ្នាំ និងអាយុ១៨ឆ្នាំឡើង ដល់វេនចាក់វ៉ាក់សាំងកូវីដ-១៩គម្លាតរយះពេលចាប់ពី៣ខែឡើង បន្ទាប់ពីចាក់  ដូសទី២ ឬដូសទី៣ ឬដូសទី៤ ឬបានចាក់វ៉ាក់សាំងចនសុន ចនសុនមួយដូសរួច សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនៅតាមមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ព្រមទាំងទីតាំងចល័តនានាដែលនៅជិតលោកអ្នកបំផុត និងសូមក្រើនរំលឹកដល់អ្នកដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងដូសទី១ និងទី២ទាំងអស់អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ អោយបានគ្រប់ៗគ្នាផងដែរ។

ឯកសារដែលត្រូវភ្ជាប់មកជាមួយ

  • ប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩
  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រឺឯកសារដែលប្រើប្រាស់ ពេលចុះឈ្មោះកាលពីចាក់វ៉ាក់សាំងដូសទី ១

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    07/03/2026

    លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគ សាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ដោយមានការចូលរួមពីអាជ្ញាធរឃុំជ្រោយប្រស់ អាជ្ញាធរភូមិជ្រោយប្រស់ និងប្រជាពលរដ្ឋមួយចំនួន ចូលរួមពិធីបើកការដ្ឋានដំណើរការសាងសង់ស្ពានបេតុងមានជើង១ខ្សែ ប្រវែង ៣៦០ម៉ែត្រ ទទឹង ១.៦០ម៉ែត្រ ស្ថិតនៅភូមិជ្រោយប្រស់(ចំណុចអាឡាតាន់) ឃុំជ្រោយប្រស់ ស្រុកកោះកុង ដោយប្រើប្រាស់មូលនិធីឃុំជ្រោយប្រស់សម្រាប់ឆ្នាំ២០២៥

  • ហេង គីមឆន/
    07/03/2026

    លោកវរសេនីយ៍ឯក អ៊ុយ សុឃាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារខែកុម្ភះ និងលើកទិសដៅការងារ ខែមិនា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោក ខេង គង់ អភិបាលរងស្រុក តំណាងឱ្យលោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធ និងជំងឺអេដស៍ខេត្តកោះកុង សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោកស្រី គ្រីសោភ័ណ ប្រធានកិត្តិយសនិងលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ នឹងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំស្តីពីការពិភាក្សា រៀបចំប្រារព្ធពិធី ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/03/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានអញ្ជើញជា អធិបតី ដឹកនាំកិច្ចប្រជុំការងារចាំបាច់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    06/03/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំលោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង ចូលរួមប្រជុំពិនិត្យវឌ្ឍនភាពគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព