ស្រុកកោះកុង៖ ថ្ងៃសុក្រ ៣ កើត ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ លោកស្រី អ៊ិន សុភី អភិបាលរងស្រុក និងជាអនុប្រធានក្រុមការងារសម្រាប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាស្រុកកោះកុង តំណាង លោកអភិបាលស្រុក និងជាប្រធានក្រុមការងារសម្រាប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមលក្ខណៈការវាយតម្លៃភាពត្រៀមរួចជាស្រេចមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជានៅថ្នាក់ឃុំ នៅក្នុងកំឡុងខែកក្កដា ឆ្នាំ២០២២ ដើម្បីបែកចែងសមាសភាពចុះវាយតម្លៃ និងពិនិត្យលើឯកសារពាក់ព័ន្ធនានារបស់រដ្ឋបាលឃុំ និងអនុវត្តការងារឲ្យទទួលបាននូវប្រសិទ្ធភាព និងគុណផល។